News & Events

សំណួរ
តើអំពើហឹង្សាជាអ្វី? បណ្តាលមកពីកត្តាអ្វីខ្លះ? មានផលវិបាកអ្វីខ្លះ?តើគ្រូបង្រឿនអាចមានអំពើហឹង្សាដែរឬទេ?ព្រោះអ្វី?

ចម្លើយៈ
ក. អំពើហឹង្សា ជាអំពើរំលោភបំពានដែលកើតឡើងក្នុងគ្រួសារធ្វើឲ្យឈឺចាប់ផ្លូវកាយនិង​ផ្លូវចិត្តដល់សមាជិកគ្រួសាររបស់ខ្លួន។ អំពើហឹង្សាមានបួនប្រភេទគឺ

  • ហឹង្សាផ្លូវកាយ​ វាយដំធាក់ច្រំបង្កជារបួសស្នាម
  • ហឹង្សាផ្លូវចិត្ត បង្កការឈឺចាប់ដោយប្រើការបញ្ឈឺជេរបញ្ចោរដៀមដាមប្រមាថ​មើលងាយ​រើសរើង
  • ហឹង្សាលើផ្នែកសេដ្ឋកិច្ច
  • ហឹង្សាលើផ្លូវភេទ

ខ.​ ហឹសាទាំងនេះបណ្តាលមកពី
កត្តាធម្មជាតិ៖ ស្រ្តីមានកម្លាំងខ្សោយជាងបុរស
កត្តាបុគ្គល៖ ជាមនុស្សដែល

  • គិតថាខ្លួនជាអ្នកមានអំណាចនៅក្នុងគ្រួសារ
  • គិតថាប្រពន្ធជាអ្នកបម្រើក្នុងគ្រួសារ ត្រូវតែស្តាប់បង្គាប់ប្តីគ្មានសិទ្ធតវ៉ាឬជជែកវែកញែក
  • មិនស្តាប់យោបល់អ្នកដទៃនិងមិនចូលចិត្តការផ្តល់យោបល់ពីភរិយា
  • មានចិត្តឆាប់ខឹងមួរម៉ៅនិងឆេវឆាវ
  • និយមប្រើអណាចជាប្តីដើម្បីគ្រប់គ្រងប្រពន្ធឬធ្វើឲ្យប្រពន្ធខ្លាច
  • មានទម្លាប់មើលងាយសមត្ថភាពស្រ្តីភេទពិសេសស្រី្តជាប្រពន្ធ
  • មិនទទួលខុសត្រូវលើតួនាទីនិងកាតព្វកិច្ចរបស់ខ្លួននៅក្នុងគ្រួសារ
  • គិតថាប្រពន្ធជាកម្មសិទ្ធរបស់ខ្លួននិងប្រើអំពើហឹសាដើម្បីដោះស្រាយបញ្ហានៅក្នុងគ្រួសារ
  • គិតថាការវាយតំប្រពន្ធជាការប្រៀនប្រដៅតែប៉ុណ្ណោះគ្មានច្បាប់ដាក់ទោសឡើយ
  • អត្តចរិកពីកំណើត៖ កាចសាហាវយង់ឃ្នងប្រចណ្ឌ អវិជ្ជាគ្មានចំណេះដឹង ខ្វះការពិចា​រ​ណា​ទុទិដ្ឋិនិយម ចូលចិត្តសេពគ្រឿងញៀននិងល្បែងស៊ីសង
  • កិលេសតណ្ហា៖ មមៃទៅលើការបម្រើផ្លួវភេទក្នុងកម្រឹតខ្ពស់ ស្មារតីមិននឹងនរមានរោគចិត្តអរម្មណ៍រវើរវាយ និកម្មភាពត្រូវបណ្តេញចេញពីការងារ គ្មានប្រាក់ចំណូលខ្វះប្រាក់ដើម្បីចំណាយប្រចាំថ្ងៃ អាពាហ៍ពីពាហ៍វ័យក្មេងពេក ជីវភាពគ្រួសារក្រីក្រសមាជិកច្រើនចំណាយច្រើនការរកប្រាក់មកផ្គត់ផ្គង់គ្រួសារមិនគ្រប់

កត្តាទំនៀមទំលាប់ប្រពៃណី

  • ឲ្យតម្លៃមិនស្មើគ្នារវាងបុរសនិងស្រ្តីមានតួនាទីជាមេគ្រួសារស្រ្តីមេផ្ទះ
  • ឲ្យតម្លៃបុរសជាមាសទឹកដប់ស្រ្តីដូចសាច់កំណាត់សងាយប្រលាក់ឬហើរពណ៌
  • ណែនាំប្រដៅឲ្យស្រ្តីគោរពប្តីទោះប្តីវាយជេរស្តីក៏ដោយ មិនត្រូវយករឿងក្នុងផ្ទះទៅប្រាប់អ្នកដទៃឬឪពុកម្តាយខ្លួនឯងក៏ដោយនាំឲ្យខូចកិត្តិយសប្តី
  • ណែនាំស្រ្តីមិនឲ្យចុះចោលដំណេក ឬផ្ទះសម្បែងទោះក្នុងករណីមានហឹសាក្នុងគ្រួសារក៏ដោយ
  • ណែនាំស្រីស្តាប់បង្គាប់ប្តីនិងត្រូវចេះផ្គាប់ចិត្តប្តីជាដាចខាត
  • យល់ថាស្រីមេម៉ាយជាច្រើនចំណាយមាត់ញាតិ(ក្រមុំដណ្តឹងម្តាយមេម៉ាយដណ្តឹងចិត្ត)
  • មិនចង់ឲ្យមានស្រីមេម៉ាយច្រើនព្រោះស្រ្តីជាប្រពន្ធរស់ដោយសារប្តីចិញ្ចឹម

កត្តាសង្គម

  • ចាត់ទុកអំពើហឹសាជារឿងធម្មតាជារឿងបញ្ហាផ្ទៃក្នុងរបស់គ្រួសារគេជាបញ្ហាឯកជន
  • ថ្ងៃនេះគេឈ្លោះថ្ងៃស្អែកគេជានាត្រូវគ្នាវិញ
  • មិនត្រូវលូកដៃទៅក្នុងបញ្ហាផ្ទៃក្នុងគ្រួសារអ្នកដទៃពេលគេត្រូវគ្នាវិញកំហុសធ្លាក់លើអ្នកជួយទាំអស់
  • បើជួយអន្តរាគមន៍ខ្លាំងគ្រូសារនោះនឹងលែងលះគ្នាសង្គមមិនចង់ឲ្យគ្រួសារបែកបាក់គ្នា
  • អំពើហឹសាក្នុងគ្រួសារកម្របណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងណាស់
  • ប្តីវាយប្រពន្ធគឺក្រាន់ប្រៀនប្រដៅណែនាំដូចចៅហ្វាយណែនាំស្តីបន្ទោសកូនចៅ

កត្តាច្បាប់

  • ពុំទាន់មានច្បាប់ស្តីពីអំពើហឹសាក្នុងគ្រួសារឲ្យមានលក្ខណៈត្រឹមត្រូវនៅឡើយ
  • គេចាត់ទុកអំពើហឹសាក្នុងគ្រួសារជាមូលហេតុលែងលះគ្នារវាងប្រីប្រពន្ធពីរនាក់
  • ការធ្វើអន្តរាគមន៍លើបញ្ហាអំពើហឹសាក្នុងគ្រួសាររបស់សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននៅមានកម្រឹត
  • តុលាការមិនចាត់ទុកអំពើហឹសាក្នុងគ្រួសារជាបទព្រហ្មទណ្ឌទេលុះត្រាតែភាគីណាមួយមានគ្រោះថ្នាក់ធ្ងន់ធ្ងរឬស្លាប់ទើបចាត់ទុកជាបទល្មើស
  • និតិវិធីដោះស្រាយតម្រូវឲ្យមានការផ្សះផ្សាច្រើនដងហើយក៏គ្មានយន្តការតាមដានលើគ្រួសារដែលមានធ្វើការផ្សះផ្សារួចហើយនោះផងទេ ដូច្នេះអ្នករងគ្រោះនៅរងគ្រោះអ្នកវាយនៅវាយដំ

គ. ផលវិបាកដែលកើតពីហឹសា៖
រាងកាយ

  • ស្លាកស្នាមឈឺចុកចាប់សម្រស់ឆាប់ចាស់ រោគពីប្តីមាន​​ជំងឺប្រចាំកាយនិងរឹតតែធ្ងន់ធ្ងរផ្ទៃពោះដោយចៃដន(មិនចង់បាន) បើនាងទើបនឹងឆ្លងទន្លេអាចស្លាប់បើនាងមានផ្ទៃពោះអាចរលូតស្លាប់ស្រ្តីថយចុះ
  • ពិកាជួនកាលអាចឈានដល់ការបាត់បង់ជីវិតថែមទៀតផងបណ្តាលឲ្យបាត់បង់ធនធានមនុស្ស

ផ្លូវចិត្ត

  • កើតមានជំងឺខាងសតិអារម្មណ៍
  • ពិបាកចិត្តឆាប់ភ័យក្លាចឆាប់បាក់ស្បាតអារម្មណ៍មិននឹងនរដេកមិនបាន
  • លែងខ្វល់ខ្វាយពីបញ្ហាគ្រួសារនិងកូន
  • គិតថាខ្លួនជាអ្នកខុសមិនថែទាំខ្លួន
  • មិនរវល់សុខភាពខ្លួន
  • ធុញទ្រាន់នឹងជីវិតអាចក្លាយខ្លួនជាឃាតករឬធ្វើអត្ថឃាតខ្លួន

ឃ. ចំពោះគ្រូបង្រៀនពុំសូវមានអំពើហឹសាកើតឡើងទេ ព្រោះគ្រូបង្រៀនសុទ្ធសឹងជាអ្នកមានចំណេះដឹងនិងមានវិធីទប់ទល់អំពើហឹសាទាំងឡាយព្រមទាំងយល់ច្បាស់អំពីតួនាទីរបស់ប្តីប្រពន្ធប្រកបដោយសុភមង្គលរៀងៗខ្លួន។
សន្និដ្ឋាន  អំពើហឹសាពិតជាបានធ្វើឲ្យខ្លួនឯងគ្រួសារ និងសង្គមមានភាពច្របូកច្របល់បាត់
សណ្តាប់ធ្នាប់បង្កើនបញ្ហាស្មុកស្មាញដល់សង្គមធ្វើឲ្យគ្រួសារបែកបាក់លែងលះកូនបាត់ភាពកក់ក្តៅរត់ចាកចោលពីគ្រួសារគេចវេសសាលារៀនខ្វះការអប់រំសេពគប់មិត្តខិលខូចក្រុមបងធំបង្កចលាចលដល់សង្គមថែមទៀតផង។ដើម្បីចៀសវាងអំពើហឹសាត្រូវប្រកាន់ចិត្តខន្តីជានិច្ចចេះរំងាប់អារម្មណ៍លេងកីឡាដើម្បីរំសាយកំហឹង ចេះអត់ធ្មត់យោគយល់អធ្យាស្រ័យគ្នាជាដើម។ ក្នុងពេលមានអពើហឹសាកើតឡើងអ្នកជួយអន្តរាគមមាន៖ ឪពុកម្តាយអាណាព្យាបាលចាស់ព្រឹទ្ធាចារយនិងមិត្ត ក្រុមប្រឹក្សាឃុំសង្កាត់(រដ្ឋអំណាច) ព្រះសង្ឃគ្រូពេទ្យគ្រូបង្រៀន ចៅក្រមសម្ថកិច្ចប៉ូលីសមេធាវី អង្គការក្រៅរដ្ឋាភិបាល។
*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!