News & Events

ប្រឡងជ្រើសរើសអាហាររូបករណ៍ចូលរៀនឆ្នាំទី១
មហាវិទ្យាល័យនិតិសាស្រ្ត និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និង
វិទ្យាស្ថានជាតិគ្រប់គ្រង់
សម័យប្រលង៖ ១៥ កញ្ញា ឆ្នាំ២០០១
រយៈពេល៖ ១ម៉ោង ៣០នាទី

……………………

១. គំនិតទស្សនវិជ្ជាមានលក្ខណៈពិសេសប៉ុន្មានយ៉ាង? ចូរបញ្ជាក់គំនិតទាំងនោះ?(៣ពិន្ទុ)
២. តើគ្រឿងភ្លេងខ្មែរយើងចែកចេញជាប៉ុន្មានផ្នែក? ចូររាប់គ្រឿងភ្លេងក្នុងប្រភែទនីមួយៗឲ្យបានប្រាំ។ (៤ពិន្ទុ)
៣. ប្រសិនបើបឹងទន្លេសាប និង ទន្លេមេគង្គមានភាពរីងស្ងួត តើវាជះឥទ្ធិពលអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា? (៤ពិន្ទុ)
៤. តើពុទ្ធសាសនាហីនយានមានតួនាទីសំខាន់យ៉ាងណាខ្លះក្នុងសង្គមខ្មែរ? ចូរពន្យល់។(៤ពិន្ទុ)
៥. តើសេចក្តីសុខមានប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូពន្យល់។ (៥ពិន្ទុ)
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម