News & Events
អត្រាកំនែ៖ វិញ្ញាសាវប្បធម៌ទូទៅ ប្រឡងជ្រើសរើសសិស្សពូកែទូទាំងខេត្តកំពត (២៤.កុម្ភះ.២០១២)
- ខែមិថុនា 18, 2017
- Posted by: tangleng
- Category: វិញ្ញាសា វប្បធម៌ទូទៅ
អត្រាកំនែ
វិញ្ញាសាវប្បធម៌ទូទៅ ប្រឡងជ្រើសរើសសិស្សពូកែទូទាំងខេត្តកំពត
សម័យប្រលងៈ ២៤.កុម្ភះ.២០១២
វប្បធម៌ទូទៅ ថ្នាក់ទី ១២
រយះពេល ១ ម៉ (៥០ពិន្ទុ)
……………………
១.ព្រលឹង គឺជាធាតុម្យ៉ាងដែលមិនប្រែប្រួលស្ថិតនៅក្នុងខ្លួនឫជនជាតិនីមួយៗ។ ខ្មែរមានព្រលឹងដែលមិនសាបសូន្យដូចជា៖
• ព្រលឹងជនជាតិ
• សាសនា ប្រពៃណី ទំនៀមទម្លាប់
• ដូនតា (អ្នកថែរក្សា)
• ទឹកដីភូមិសាស្ត្រ
• អក្សរសិល្ប៍ សិល្បះ ។
២. ការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សណ្តោសផ្ដល់ប្រយោជន៍ដូចជា៖
• ធ្វើឲយើងមានសេចក្ដីស្ងប់នៅក្នុងចិត្ត
• មិនមួម៉ៅ ក្ដៅក្រហាយ
• ធ្វើឲអ្នកដទៃមានទំនាក់ទំនងល្អជាមួយខ្លួន
• ចេះគោរពសិទ្ធិអ្នកដទៃ
• គ្មានអំពើហិង្សា ការកាប់ចាក់
• មានសេចក្ដីសុខដល់មនុស្សគ្រប់រូប
• សង្គមមានការរីកចម្រើន និងការអភិវឌ្ឍន៍ ។
៣. វិធីសំខាន់ៗ សម្រាប់ជៀសវាងគ្រឿងញៀនមាន៖
• កុំសាកល្បងប្រើប្រាស់គ្រឿងញៀន សូម្បីតែម្តងក៏កុំប្រើដែរ
• មិនត្រូវជឿតាមពាក្យញុះញង់របស់ឈ្មួញលក់គ្រឿងញៀន ឫអ្នកញៀនគ្រឿងញៀនឡើយ
• បើមានគេបបួល អ្នកត្រូវនិយាយពាក្យ * ទេ * យ៉ាងជាក់ច្បាស់
• បដិសេធដោយមិនប្រើប្រាស់គ្រឿងញៀនជាដាច់ខាត
• មិនសេពគប់ជាមួយអ្នកប្រើប្រាស់គ្រឿងញៀន
• ផ្ដល់ពត៌មានដល់អជ្ញាធរមានសមត្ថកិច្ច នៅពេលដែលឃើញជនណាដែលចែកចាយ ឫប្រើបាស់គ្រឿងញៀន ។
៤. កម្មសិទ្ធិសាធារណះ គឺសំដៅទៅលើទ្រព្យសម្បត្តិទាំងឡាយណាដែលជារបស់រដ្ឋហើ
ស្ថិតនៅការគ្រប់គ្រង ចាត់ចែងរបស់រដ្ឋ និងនីតិបុគ្គលសាធារណះផ្សេងៗដូចជា ក្រសួង មន្ទខេត្ត ក្រុង មន្ទីរពេទ្យ សាលារៀន ។ល។ កម្មសិទ្ធិសាធារណះមាន ២ប្រភេទគឺ៖ កម្មសិទ្ធិសធារណះរបស់រដ្ឋ និង កម្មសិទ្ធិឯកជនរបស់រដ្ឋ។
៥. ដើម្បីឈរឈ្មោះឲគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាឃុំ សង្កាត់ ចាំបាច់ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
• មានសញ្ជាតិខ្មែរពីកំណើត
• ចេះអាននិងសរសេរអក្សរខ្មែរ
• មានអាយុយ៉ាងតិច ២៥ ឆ្នាំគិតមកដល់ថ្ងៃបោះឆ្នោត
• ជាជនដែលគ្មានជាប់ទាក់ទងនឹងបទឧក្រិដ្ឋផ្សេងៗ
• បានចុះឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតនិងមានឈ្មោះរបស់ខ្លួនជាសមាជិកក្នុងគណបក្សនយោបាយណាមួយ។
៦. ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ មានសារប្រយោជន៍ដូចជា៖
• ជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទះរបស់ខ្លួន
• ផ្លាស់ប្ដូរអ្នកដឹកនាំដោយសន្តិវិធី
• ធ្វើឲអ្នកដឹកនាំមានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើន
• ធ្វើឲតំណាងប្រជាពលរដ្ឋថ្នាក់ជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មានការទទួលខុសត្រូវចំពោះ ប្រជាពលរដ្ឋ
• លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲកាន់តែប្រសើរ
• អនុវត្តសិទ្ធិនយោយបាយនិងលទ្ធិប្រជាធិបតេយ្យ
• ធានាការប្រតិបត្តិសិទ្ធិសេរីភាពទាំងអស់របស់បុគ្គលគ្រប់ៗរូប
• អភិវឌ្ឍសេដ្ឋកិច្ចជាតិ -កំណត់ជោគវាសនាខ្លួនឯងនិងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង ។
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!