News & Events

ប្រឡងជ្រើសរើសសិស្សពូកែទូទាំងខេត្តកំពត
ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២ ទី៩
សម័យប្រឡងៈ ២៤ ខែ កុម្ភៈ ឆ្នាំ ២០១២
មណ្ឌលប្រឡងៈ អនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង
មុខវិជ្ជាៈ វប្បធម៌ទូទៅ ថ្នាក់ទី ១២
រយៈពេល ២ ម៉ោ( ៥០ពិន្ទុ

……………………

១/ ( ៧ពិន្ទុ ) តើព្រលឹងជាអ្វី? តើខ្មែរមានព្រលឹងអ្វីខ្លះដែលមិនសាបសូន្យ?
២/ ( ៧ពិន្ទុ ) តើការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សន្តោស ផ្តល់ប្រយោជន៍អ្វីខ្លះ?
៣/ ( ៦ពិន្ទុ ) តើប្អូនគិតថា គួរមានវិធីសំខាន់ៗអ្វីខ្លះក្នុងការជៀសវាងគ្រឿងញៀន?
៤/ ( ១៣ពិន្ទុ ) ដូចម្តេចដែលហៅថា កម្មសិទ្ធិសាធារណៈ? តើកម្មសិទ្ធិសាធារណៈមានអ្វីខ្លះ?
៥/ ( ៨ពិន្ទុ) ដើម្បីឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាឃុំ សង្កាត់ ចាំបាច់ត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
៦/ ( ៩ពិន្ទុ ) តើការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ មានសារប្រយោជន៍ដូចម្តេចខ្លះ?
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម