News & Events

ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសថ្នាក់ទី ៩ និងទី ១២
ផ្នែក អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា
សម័យប្រឡង ០៦ ឧសភា ២០០៨
វិញ្ញសាវប្បធម៌ទូទៅថ្នាក់ទី១២ (រយពេល ៣ម៉ោង ពិន្ទុ ១០០)

……………………

(៣០ពិន្ទុ) ១. អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិខ្មែររួមមានអ្វីខ្លះ? ចូររៀបរាប់។
(៣០ពិន្ទុ) ២. ក្នុងសង្គមប្រជាធិតេយ្យ គេបែងចែកអំណាចសំខាន់ៗដូចម្តេចខ្លះ? អំណាចនីមួយៗ តំណាង ដោយស្ថាប័នណាខ្លះ និងមានតួនាទីដូចម្តេច? អំណាចនីមួយៗមានប្រៀបលើអំណាចដទៃទៀតដូចម្តេចខ្លះ?
(៤០ពិន្ទុ) ៣. សង្គមកម្ពុជាបច្ចុប្បន្ន កំពុងយកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ដូចនេះដើម្បីជៀសផុតអំពើហិង្សាក្នុងគ្រួសារ យើងគួរគប្បីដឹងថា៖
ក.តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។
ខ.តើអំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពណាខ្លះ? ចូររៀបរាប់ និង ពន្យល់។ គ.តើរូបភាពនីមួយៗនៃអំពើហិង្សាក្នុងគ្រួសារ ផ្តល់ផលវិបាកអាក្រក់ដូចម្តេចខ្លះចំពោះអ្នករងគ្រោះ?
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម