News & Events
វិញ្ញាសា វប្បធម៌ទូទៅ ប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្បិ៍ខ្មែរ (២៨ ឧសភា ២០០៣)
- ខែមិថុនា 17, 2017
- Posted by: tangleng
- Category: វិញ្ញាសា វប្បធម៌ទូទៅ
ប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស
ផ្នែកអក្សរសិល្បិ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២
សម័យប្រលង៖ ២៨ ឧសភា ២០០៣
វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី ៩ ថ្ងៃទី ២៩-៥-០៣
(រយៈពេល ២ម៉ោង ពិន្ទុ ១០០)
……………………
1. (២០ពិន្ទុ) តាមឯកសារផែនដីវិទ្យា ពិភពលោកចែកចេញជាប៉ុន្មានទ្វីប? ទ្វីបអ្វីខ្លះ?
2. (២០ពិន្ទុ) ក្នុងលទ្ធិព្រះពុទ្ធសាសនា ពាក្យថា “អរិយសច្ច” សំរាប់សំគាល់អ្វីខ្លះ?
3. (២០ពិន្ទុ) ចូរធ្វើការប្រៀបធៀបការដឹកនាំផ្តាច់ការ និងការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ។
4. (២០ពិន្ទុ) ក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០០៣នេះ ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ពីរ។ តើពិធីបុណ្យអ្វីខ្លះ? តើពិធីបុណ្យនីមួយៗ មានអត្ថន័យយ៉ាងដូចម្តេច?
អត្ថបទ៖ តេង ឡាង
ប្រភព៖ ចម្លងតាមច្បាប់ដើម
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!