News & Events
តាមទ្រឹស្តីនៃព្រះពុទ្ធសាសនាបានកំណត់ថា មនុស្សដែលអាចធ្វើជាមេដឹកនាំដ៏ល្អបានត្រូវ…
- ខែមិថុនា 7, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ១៦. តាមទ្រឹស្តីនៃព្រះពុទ្ធសាសនាបានកំណត់ថា មនុស្សដែលអាចធ្វើជាមេដឹកនាំដ៏ល្អបានត្រូវឈរលើខន្តីនិយមជានិច្ច។ តើគោលខន្តីសំខាន់ៗ ដែលត្រូវប្រកាន់មានអ្វីខ្លះ?
ចម្លើយៈ
• ខន្តីចំពោះសេចក្តីលំបាកោៈ ការអត់ធន់ចំពោះការលំបាករបស់ការងារ មិនរុញរាចំពោះ ឧបសគ្គ ការហត់នឿយ សេចក្តីស្រេចឃ្លាន ក្តៅត្រជាក់ជាដើម។
• ខន្តីចំពោះទុក្ខវេទនាៈ ដូចជាការឈឺចាប់ជំងឺតំកាត់ ភាពសោកសៅ ការព្រាត់ប្រាស់របួសជាដើម។
• ខន្តីចំពោះការឈឺចិត្តៈ ការទទួលរងនូវភាពអយុត្តិធម៌ដោយត្រូវគេនិន្ទា មួលបង្កាច់ ចំអកឡកលើយ ប្រមាថមើលងាយ រារំងមិនអោយសំរេចកិច្ចការជាដើម
• ខន្តីចំពោះអំនាចកេលេសៈ អត់ធន់ចំពោះវត្ថុ ដែលធ្វើអោយអារម្មណ៍របស់យើងស្រើបស្រាយ អត់ធន់ចំពោះការបញ្ចោរ អួតលើកជើងចង់បានអំណាចមិនត្រឹមត្រូវតាមធម៌ ពិសេសអត់ធន់ចំពោះចិត្តដែលចង់ធ្វើស្រេចតែចិត្តចង់ ខ្វះការពិចារណាដូចសុភាសិតមួយ ពោលថា «គូរមុនគិត» ។
• ខន្តីចំពោះការបដិបត្តិធម៌ៈ ការបដិបត្តិតាមទស្សពិធរាជធម៌ទាំង១០អោយបានត្រឹមត្រូវ
• ខន្តីចំពោះភាពល្ងង់ខ្លៅរបស់ខ្លួនៈ ត្រូវចេះអត់ធន់ មិនបង្ខំធ្វើអ្វីដែលខ្លួនចង់បានទាំង ងងើល ក្មានការសិក្សាឡើយ ព្រោះនាំអោយមានផលអាក្រក់។
• ខន្តីចំពោះអ្នកតូច រឺ អ្នកក្រោមបង្គាប់ៈ ដើម្បីចៀសផុតពីការរើសអើង ចែកវណ្ណៈ
បែកបាក់សាមគ្គីភាពជាដើម។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!