News & Events

សំណួរៈ
តើការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ដល់ បរិស្ថាន និង សង្គមដូចម្តេចខ្លះ?

ចម្លើយៈ
ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ដល់ បរិស្ថាន និង សង្គមដូចជា:
ក- បរិស្ថាន
– បំពុលបរិយាកាស ដោយសារការប្រើប្រាស់ថាមពលយ៉ាងច្រើនក្នុងការជីកយក រ៉ែ និង ការដឹកជញ្ជូនដែលបណ្តាលឲមានភ្លៀងអាស៊ីត និង កំណើនកម្តៅផែនដី
– បំពុលទឹកលើដី និង ក្រោមដី
– ធ្វើឲប្រែប្រួលរូបរាងរបស់ដីស្រទាប់លើ
– ការបោះបង់ដីចោលអាចបណ្តាលឲបាត់បង់ដី ដោយសារតែកង្វក់ដោយសារ ធាតុគីមី ការបំផ្លាញស្រទាប់ដីមានជីជាតិ ធ្វើឲខូចខាតផ្ទៃដីជាអចិន្ត្រៃយ៍ បាត់ បង់ព្រៃឈើ និង ជម្រកសត្វព្រៃ។
ខ- សង្គម
– អគារត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការស្រុតដី ផ្លូវថ្នល់ និង ដីសម្រាប់កសិកម្ម
– ការរំខានដោយសូរសំលេង ដល់ប្រជាជនដែលរស់នៅជុំវិញតំបន់នោះ
– ការសាយភាយសារធាតុគីមី បង្កឲមនុស្សមានជម្ងឺផ្សេងៗ…។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!