News & Events
សម័យកាលកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍទៅមុខជាបន្តុបន្ទាប់ឥតឈប់ឈរ។ បើយើងក្រលេកមើលទៅប្រទេសចិនវិញប្រហែលជាប្រិយមិត្តមួយចំនួនមិនទាន់បានស្គាល់នូវអគារចម្លែកៗដែលត្រូវបានសាងសង់នៅក្នុងប្រទេសចិននោះទេ។ ថ្ងៃនេះ យើងសូមបង្ហាញនូវអគារចម្លែកៗមួយចំនួនឲ្យប្រិយមិត្តស្គាល់ដូចខាងក្រោម៖
1. Space Eggs
អគារនេះជាមជ្ឈមណ្ឌលជាតិសម្រាប់សម្តែងសិល្បៈស្ថិតនៅទីក្រុងប៉េកាំង។ អគារនេះ ត្រូវបានរចនាដោយស្ថាបត្យករបារាំងឈ្មោះ Paul Andreu។
2. Henan Art Centre
អគារនេះជាមជ្ឈមណ្ឌលសិល្បៈស្ថិតនៅទីក្រុង Zhengzhou។ វាត្រូវបានរចនាឡើងដោយស្ថាបត្យករប្រទេសកាណាដាមួយរូបដែលមានឈ្មោះថា លោក Carlos Ott។
3. Phoenix Island
អគារនេះស្ថិតនៅទីក្រុង Hainan ដែលត្រូវបានកសាងឡើងមានរាងដូចជាទូកក្តោង ហើយជាប់ជា អច្ឆរិយវត្ថុទីប្រាំបីនៃពិភពលោក។
4. Linda Haiyu Plaza
អគារនេះស្ថិតនៅជ្រុងម្ខាងនៃផ្លូវក្រវ៉ាត់ទីបួននៃក្រុងប៉េកាំង។
5. Mobile phone building
អគារមួយនេះមានទីតាំងស្ថិតនៅក្នុងភាគខាងត្បូងខេត្តយូណាននៃរដ្ឋធានីគុនមីញប្រទេសចិន។ អគារដែលមានរាងដូចទូរស័ព្ទដៃនេះ មាន១១ជាន់ ហើយបង្អួចមានរាងជាប៊ូតុងទូរស័ព្ទដៃ។ បន្ទប់ការិយាល័យស្ថិតនៅជាន់លើបង្អស់ដែលអាចមើលចេញទៅក្រៅតាមរយៈអេក្រង់។
6. Piano and violin building
អគារមួយនេះត្រូវបានរចនាឡើងដោយក្រុមនិស្សិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យមួយមានឈ្មោះថា Hefei University of Technology។ វាមានរាងដូចព្យាណូនិងវីយូឡុង ភ្ញៀវទេសអាចចូលតាមកញ្ចក់វីយូឡុង មុនពេលធ្វើដំណើរឡើងទៅកាន់អគារព្យាណូ។ វាត្រូវបានចាត់ទុកថាជា “អគាររ៉ូមែនទិកបំផុតនៅប្រទេសចិន”។
7. Meitan Tea Museum
សារមន្ទីរ Meitan ស្ថិតនៅភាគខាងត្បូងខេត្តគួយចូវ ហើយសាងសង់ឡើងដោយលោក William “Babe” Devon ក្នុងឆ្នាំ 1938 ។ វាជានិមិត្តរូបមោទនភាព “ស្រុកកំណើតនៃតែបៃតងរបស់ចិន”។
8. Meitan Tea Museum
សារមន្ទីរ Meitan ស្ថិតនៅភាគខាងត្បូងខេត្តគួយចូវ ហើយសាងសង់ឡើងដោយលោក William “Babe” Devon ក្នុងឆ្នាំ 1938 ។ វាជានិមិត្តរូបមោទនភាព “ស្រុកកំណើតនៃតែបៃតងរបស់ចិន”។
9. Lotus building
អគារមួយនេះ ជាមជ្ឍមណ្តល់តាំងពិព័រណ៍និងសន្និសីទមួយស្ថិតនៅក្នុងតំបន់វូជីន ខេត្តជាំងស៊ូ ដែលមានរាងដូចផ្កាឈូក។
10. Gate of the Orient
អគារនេះមានរាងដូចជាជើងខោធំមួយគូហើយមាន ៧៤ ជាន់។ វាត្រូវបានគេចាត់ទុកថាជាអគារដែលមានរាងជើងខោធំបំផុតនៅលើពិភពលោក។
11. Wuliangye Yibin
អគារនេះមានរាងដូចជាដបដែលស្ថិតនៅក្នុងខេត្តស៊ីឈួន ហើយត្រូវបានគេហៅថា អគារដបស្រាមហិមា និងត្រូវបានបង្កើតឡើងជាមួយគ្រឿងស្រវឹងម្យ៉ាង។
12. Tianzi Hotel
ប្រទេសចិនមានប្រវត្តិចម្លាក់ព្រះពុទ្ធដ៏ធំសម្បើម ហើយសហគ្រិនសណ្ឋាគារមួយរូបត្រូវបានចាប់អារម្មណ៍ដើម្បីរក្សាប្រពៃណីនេះក៏បានសាងសង់ព្រះទាំងបីអង្គយ៉ាងធំល្វឹងល្វើយស្ថិតនៅចំកណ្តាលហឺប៉ីភាគខាងកើតនៃក្រុងប៉េកាំង។ អគារនេះមាន១០ជាន់ដែលមានឈ្មោះភ្ជាប់ជាមួយឈ្មោះព្រះទាំងបីព្រះអង្គគឺ Fu, Lu និង Shou ដែលជាព្រះសំណាងល្អ ភាពរុងរឿងនិងភាពជាប់បានយូរអង្វែងរបស់ចិន។
ប្រែសម្រួល៖ គន្ធា
ប្រភព៖ បរទេស
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!