News & Events
ផលប៉ះពាល់នៃអំពើពុករលួយមានអ្វីខ្លះ?
- ខែកក្កដា 13, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
ផលប៉ះពាល់នៃអំពើពុករលួយមានអ្វីខ្លះ?
ចម្លើយៈ
អំពើពុករលួយអាចបណ្ដាលឱ្យមានផលប៉ះពាល់ដូចខាងក្រោមៈ
- បង្កើនការចំណាយក្នុងការចូលទៅក្នុងទីផ្សារ ព្រមទាំងបង្ករឧបសគ្គដល់សកម្មភាពអាជីវកម្ម និងការប្រកួត ប្រជែង។ ថ្លៃផលិតកម្ម ឬថ្លៃផ្គត់ផ្គង់អាចកើនទ្បើង តាមរយៈការចំណាយក្រៅផ្លូវការ ដែលធ្វើឱ្យថយ ចុះដល់អំណាចទិញរបស់អ្នកក្រច្រើនជាងអ្នកមាន។ ជាលទ្ធផល អំពើពុករលួយ បណ្ដាលឱ្យរាំងស្ទះដល់ កំណើនសេដ្ឋកិច្ច។
- ធ្វើឱ្យស្ដួចនូវប្រាក់ចំណេញរបស់ផ្នែកឯកជន៩ ដែលជាប្រភពមួយដ៏សំខាន់សំរាប់កសាង ទុនវិនិយោគ។ ឥរិយាបថសន្សំរបស់មន្ដ្រីទទួលសំណូកតែងមានកម្រិតទាប។ បើភាគច្រើននៃប្រាក់ សំណូក ត្រូវបានយក ទៅទិញរបស់របរប្រណិត ដែលនាំចូលពីបរទេសនោះ នឹងបណ្ដាលឱ្យមានឥទ្ធិពល អវិជ្ជមានដល់ជញ្ជីង ទូទាត់ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
- បន្ទុចបង្អាក់ដល់ឆន្ទះ និងសកម្មភាពរបស់សហគមន៍អ្នកផ្ដល់ជំនួយ និងធ្វើឱ្យធ្លាក់ចុះនូវប្រសិទ្ធភាពនៃការ អនុវត្ដន៍គម្រោងអភិវឌ្ឍន៍នានា ដែលទទួលមូលនិធិពីបរទេស១។
- រំខានដល់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស និងការគោរពគោលការណ៍ទិន្នផលការងារ ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!