News & Events
តើរបាយប្រជាជានកម្ពុជាស្មើរគ្នាដែរឫទេ?ព្រោះអ្វី?
- ខែកក្កដា 4, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ប្រវត្តិវិទ្យា
សំណួរៈ
តើរបាយប្រជាជានកម្ពុជាស្មើរគ្នាដែរឫទេ?ព្រោះអ្វី?
ចម្លើយៈ
របាយប្រជាជានកម្ពុជាមិនស្មើរគ្នាទេ ពីតំបន់មួយទៅតំបន់មួយដូចជា៖
• តំបន់វាលរាបមានដង់ស៊ីតេប្រជាជន២៣៥នាក់/គម២
• តំបន់ឆ្នេរសមុទ្រមានដង់ស៊ីតេប្រជាជន៤៩នាក់/គម២
• តំបន់ភ្នំនិងខ្ពង់រាប មានដង់ស៊ីតេប្រជាជន១៧នាក់/គម២
• តំបន់ទន្លេសាប មានដងស៊ីតេប្រជាជន៥២នាក់/គម២។
ពីព្រោះតំបន់មានមនុស្សរស់នៅច្រើនជាងគេ ជាតំបន់ដែលសម្បូរទៅដោយដីមានជីជាតិ
សម្បូរផ្លូវទឹកហូរកាត់ សម្បូរត្រី សម្បូរព្រៃជាថាមពលសម្រាប់ប្រើប្រាស់ក្នុងជីវភាពគ្រួសារ
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។