News & Events
តើព្រះពុទ្ធសាសនាបានរួមចំនែកអ្វីខ្លះដល់ការកសាងជីវៈភាពស្មារតីរស់នៅរបស់មនុស្សខ្មែរក្នុង សង្គម?
- ខែមិថុនា 12, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
តើព្រះពុទ្ធសាសនាបានរួមចំនែកអ្វីខ្លះដល់ការកសាងជីវៈភាពស្មារតីរស់នៅរបស់មនុស្សខ្មែរក្នុង សង្គម?
ចម្លើយៈ
ព្រះពុទ្ធសាសនាបានរួមចំនែកដល់ការកសាងជីវៈភាពស្មារតីរស់នៅរបស់មនុស្សខ្មែរក្នុងសង្គមដូចជា៖
ក) ផ្នែកសីលធម៌រស់នៅៈ
- អប់រំឲ្យស្គាល់ខុសស្គាល់ត្រូវ ស្គាល់គុណស្គាល់ទោសល្អនិងអាក្រក់
- មិនអោយយាយីបៀតបៀនគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក
- បំបាត់អោយអស់ពីក្នុងខ្លួន នូវចិត្តលោភលន់ទោសៈមោហៈ។
ខ) ផ្នែកវប្បធម៌ៈ
- ជួយបណ្តុះបណ្តាលអក្សសាស្រ្ត អក្សសិល្បិ៍ដល់កូនខ្មែរ
- ជួយឃុំគ្រងថែរក្សាការពារ ទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរគង់វង្សជាអមតៈ។
គ) ផ្នែកស្ថាបត្យកម្មៈ
- បណ្តុះឆន្ទៈជាតិខ្មែរអោយបង្កើតស្នាដៃស្ថាបត្យកម្មជាច្រើនទុកជាកេរ្តិ៍តំនែល ដល់មនុស្សជំនាន់ក្រោយដូចជា រូបចំលាក់ បដិមា ក្បូក្បាច់រចនាតាមប្រាសាទនានា ដ៏ច្រើនស្អេកស្កាស់
ឃ) ផ្នែកហេស្ថារចនាសំម្ពន័្ធសង្គមៈ
- បានជួយកសាងផ្លូវលំ ផ្លូវថ្នល់ ស្ពាន សាលារៀនបន្ទីពេទ្យ ស្រះ អណ្តូង ។ល។
ង) ផ្នែកសុខាភិបាលនិងបរិស្ថានៈ
- ជំរុញអោយកូនខ្មែរលះបង់អំពើរពាលាទាំងឡាយក្នុងសង្គមមាន ស្រី ស្រាល្បែងស៊ីសង គ្រឿងញាណ ដម្បីការថែរក្សាសំអាតភូមដ្ឋាន ដាំដើមឈើ និងការពារជីវិត្ត សត្វគ្រប់ប្រភេទ
ង) ផ្នែកសិទ្ធមនុស្សៈ
- ឲ្យកូនខ្មែរចេះគោរពស្រលាញ់គ្នាយោគយល់គ្នាមិនកេងប្រវ័ញ បំពានល់គ្នា ដោយអំណាចរឺដោយកំលាំណាមួយ។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!