News & Events
តើពិធិបុណ្យចូលឆ្នាំខ្មែរប្រារព្ធឡើងក្នុងគោលបំណងអ្វី?
- ខែមិថុនា 9, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ២៦. តើពិធិបុណ្យចូលឆ្នាំខ្មែរប្រារព្ធឡើងក្នុងគោលបំណងអ្វី?
ចម្លើយៈ
ពិធិបុណ្យចូលឆ្នាំខ្មែរប្រារព្ធឡើងក្នុងគោលបំណង៖
• ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្តបុព្វបុរសដែលបានស្លាប់បាត់បង់ជីវិតទៅហើយ សូមឲ្យបានសេចក្តីសុខចំរើន។
• ដើម្បីធ្វើបុណ្យកុសលជូនបុព្វបុរសដែលកំពុងមានជីវិតរស់នៅ សូមឲ្យលោកបានសេច ក្តីសុខ។ម្យ៉ាងទៀត ជាឳកាសល្អបានធ្វើម្ហូបអារហារដែលមានឳជារសឆ្ងាញ់ពិសារ និង យកភេសជ្ជៈជូន ព្រមទាំងទឹកត្រជាក់មកស្រោចស្រពដុះលាងមាតាបិតា ជូនសំលៀក បំពាក់ សំពះថ្វាយបង្គំជូនលោកធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ។
• ដើម្បីឧទ្ទិសកុសលជូនទេវតាដែលជាអ្នកថែរក្សាមនុស្ស ទឹកដី ព្រៃព្រឹក្សាលតាវល្លិ៍ ទន្លេ ស្ទឹង បឹងបួរ សមុទ្ររហូតដល់ទេវតាសណ្ឋិតនៅឋានត្រៃត្រឹង្សសួគ៌ជាដើម។
• ដើម្បីសប្បាយរីករាយដែលខ្លួនបានឆ្លងផុតពីទុកភ័យពីឆ្នាំចាស់ និងឆ្លងចូលមកឆ្នាំថ្មី។
• ជាឳកាសល្អដើម្បីធ្វើឲ្យខ្លួនបានសុខស្ងប់ប្រព្រឹត្តល្អប្រាសចាកការប្រព្រឹត្តមិនល្អ និង ដើម្បីសុំសេចក្តីសុខចំរើននៅឆ្នាំថ្មី។
• ជាការអបអរសារទរ និងត្រៀមខ្លួនធ្វើកសិកម្មដែលចូលមកដល់នៅពេលខាងមុខ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!