News & Events
តើដង់ស៊ីតេប្រជាជនខ្ពស់ជាងគេនិងទាបជាងគេមាននៅតំបន់ណាខ្លះនៃប្រទេស?ពីព្រោះអ្វី?
- ខែមិថុនា 2, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ ភូមិវិទ្យា
សំណួរៈ
តើដង់ស៊ីតេប្រជាជនខ្ពស់ជាងគេនិងទាបជាងគេមាននៅតំបន់ណាខ្លះនៃប្រទេស?ពីព្រោះអ្វី?
ចម្លើយៈ
ដង់ស៊ីតេប្រជាជនខ្ពស់ជាងគេនិងទាបជាងគេមានតំបន់នៅក្នុងនៅក្នុងប្រទេសមានដូចជា៖
• តំបន់មានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេគឺរាជធានីភ្នំពេញ ៣៤៤៨នាក់/គម២និងទាបជាងគេគឺតំបន់ភ្នំនិងខ្ពស់រាប១៧នាក់/គម២។
• តំបន់ដង់ស៊ីតេខ្ពស់ជាងគេ៖ក្រុងភ្នំពេញពីព្រោះ។
• ជាមជ្ឃបណ្ឌលនយោបាយ
• អំណាចនីតិបញ្ញាត្ដិ(សភាព្រឹទ្ធសភា)
• អំណាចនីតិប្រតិបត្ដិ(រាជរដ្ឋាភិបាល)
• អំណាចតុលាការ(តុលាការជាន់ខ្ពស់)
• ជាមជ្ឃមណ្ឌលសេដ្ឋកិច្ច៖បណ្ដុំពាណិកម្ម ហិរញ្ញវត្ដុ ធនាគារ ទីផ្សាសេរី
• ជាមជ្ឃមណ្ឌលឧស្សាហកម្ម៖បណ្ដុំរោចក្រ សហគ្រាស និងកម្មករ
• ជាបណ្ដុំគមនាគមន៍៖ផ្លូគោក ផ្លូវទឹក ផ្លូវអាកាស
• ជាមជ្ឍមណ្ឌលវប្បធម៌និងទេសចរណ៍៖ចម្រុះជាតិសាសន៍ សាសនាចម្រុ
• (ព្រះពុទ្ធសាសនាឥស្លាមគ្រឹស្ដសាសនា…)
• សារៈមន្ទីរជាតិព្រះបរមរាជវាំង។
• តំបន់ដង់ស៊ីតេទាបជាងគេ៖តំបន់ភ្នំនិងខ្ពង់រាប់ពីព្រោះ៖
• តំបន់ភ្នំខ្ពង់រាបប្រទេសកម្ពុជាសម្បូរមេរោគគ្រុនចាញ់
• កង្វះផ្លូវគមនាគមន៍សាលារៀន មន្ទីរពេទ្យ ទីផ្សារ
• កង្វះប្រព័ន្ធធារាសាស្រ្ដក្នុងការអភិវឌ្ឃន៍កសិកម្ម(ដំណាំស្រូវ)។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!