News & Events
ដូចម្តេចដែលហៅថា កម្មសិទ្ធិសាធារណៈ ? តើកម្មសិទ្ធិសាធារណៈមានអ្វីខ្លះ ?
- ខែមិថុនា 20, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរៈ
ដូចម្តេចដែលហៅថា កម្មសិទ្ធិសាធារណៈ ? តើកម្មសិទ្ធិសាធារណៈមានអ្វីខ្លះ ?
ចម្លើយៈ
កម្មសិទ្ធិសាធារណះ គឺសំដៅទៅលើទ្រព្យសម្បត្តិទាំងឡាយណាដែលជារបស់រដ្ឋហើយ
ស្ថិតនៅការគ្រប់គ្រង ចាត់ចែងរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈផ្សេងៗដូចជា ក្រសួង មន្ទី
ខេត្ត ក្រុង មន្ទីរពេទ្យ សាលារៀន ។ល។
កម្មសិទ្ធិសាធារណៈមាន ២ប្រភេទគឺ៖
• កម្មសិទ្ធិសាធារណៈរបស់រដ្ឋ និង
• កម្មសិទ្ធិឯកជនរបស់រដ្ឋ។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!