News & Events
ចូរបង្ហាញពីចំនុចវិជ្ជមាន និងអវិជ្ជមាននៃវិទ្យាសាស្រ្ត
- ខែមិថុនា 13, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
ចូរបង្ហាញពីចំនុចវិជ្ជមាន និងអវិជ្ជមាននៃវិទ្យាសាស្រ្ត។
ចម្លើយៈ
វិទ្យាសាស្ត្រ ជាអាវុធមុខពី ដែកមានផលវិជ្ជមាននិងអវិជ្ជមានដូចខាងក្រោម
ចំនុចវិជ្ជមាន៖
- ជួយសំរួលដល់ការរស់នៅរបស់មនុស្ស
- ជួយឲ្យមានការអភិវឌ្ឈជឿនលឿន
- ជួយឲ្យសង្គមមានការរីកចំរើនលើគ្រប់វិស្ស័យ និងមានភាពងាយស្រួល (កសិកម្ម ទូគមានគមន៍ សុខាភិបាល)
- ជួយឲ្យមនុស្សយកឈ្នះលើធម្មជាតិ (កាបកស្រាយបាតុភូតធមជាតិ…..)
- ជំរុញការសិក្សាស្រាវជ្រាវ និងផលិតទ្រព្យសំភារៈបំពេញសេចក្តីត្រូវការរបស់មនុស្ស។
ចំនុចអវិជ្ជមាន៖
- បង្កភាពអសកម្មខ្លះៗ និងភាពវិនាសអត្តរាយ(កាលណាប្រើប្រាស់មិនត្រឹមត្រូវ)
- ធ្វើឲ្យបាត់បង់ការងារ
- ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន (សង្គម ធម្មជាតិ និងវប្បធម៌ )
+ សង្គម ជំរុញឲ្យមានការប្រនាំងប្រជែងផ្នែកសំម្ភារៈមិនឈប់ នាំឲ្យបាត់បង់តុល្យភាពផ្នែកស្មារតី បង្កើនការប្រើផលិតផលគីមី ជាផលវិបានដល់សុខភាពមនុស្ស។
+ ធម្មជាតិ ធ្វើអោយមានការច្នៃប្រឌិតធនធានធម្មជាតិ មិនឈប់ នាំឲ្យវិនាសធនធានធម្មជាតិមានកំណើនឧស្សាហកម្មដែលបង្កការប៉ះពាល់ដល់បរិស្ថានធម្មជាតិ។
+វប្បធម៌ បាត់ជំនឿសាសនា ប្រពៃណី ទំនៀមទំលាប់។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!