News & Events
ចូរនិយាយពីមតិផ្សេងៗអំពិច្បាប់។
- ខែកក្កដា 15, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ សីលធម៌ ពលរដ្ឋ
សំណួរៈ
ចូរនិយាយពីមតិផ្សេងៗអំពិច្បាប់។
ចម្លើយៈ
• ស៊ីសេរ៉ុងៈច្បាប់ធម្មជាតិជានិយាមដ៏ឧត្ដមបំផុតដែលចារឹកក្នុងធម្មជាតិ។
• ក្រស្យ៊ូលៈធម្មជាតិជានិយមមួយដែលមានគំនិតចេញមកពីវិចារណញាណត្រឹមត្រូវ។
• កាន្ដៈច្បាប់មិនមែនជាការពិសោធន៍មួយទេប៉ុន្ដែជាគំនិតមួយដែលមានមូលដ្ឋានជាវិចារណញាណកើតមានមុនពិសោធន៍នៅក្នុងសេរីភាពរបស់មនុស្ស។
• សូក្រាតៈច្បាប់គឺជាអ្វីដែលមនុស្សពឹងផ្អែកជំនួសអាទិទេពក្នុងការរកយុត្ដិធម៌។ប៉ុន្ដែសូក្រាតយល់ថាច្បាប់វិជ្ជមានដែលបង្កើតដោយមនុស្សសុទ្ធតែខ្វះគតិយុត្ដិធម៌ទាំងអស់។
• ម៉ាក្សៈច្បាប់គ្មានអ្វីក្រៅពីបំណកស្រាយអនុភាពរបស់វណ្ណៈសង្គមមួយដែលមានអំណាចសោះឡើយ។ច្បាប់គឺជាឆន្ទៈរបស់សង្គមដែលកាន់អំណាច។
• ហូបៈយល់ថាសេចក្ដីត្រូវការជាមូលដ្ឋាននៃច្បាប់ុំមនុស្សនៅក្នុងពិភពធម្មជាតិបណ្ដាលឲ្យមានសភាវគតិរក្សាជិវិតដឹកនាំហើយមនុស្សមានសិទ្ធិនិងអ្វីៗទាំងអស់ដើម្បីបំពេញសេចក្ដីត្រូវការរក្សាជិិវិតខ្លួនឲ្យនៅគង់វង្ស។
• ដូខិនៈច្បាប់គឺជាផលដែលបានមកពីសង្គមការសិក្សាជាក់លាក់ពីការវិវត្ដនៃច្បាប់បានបង្ហាញឲ្យឃើញថាច្បាប់ស្ថិតនៅក្នុងដំណាក់កាលដំបូងច្របូកច្របល់លាយឡំនឹងនិយាមសង្គមផ្សេងៗជាមួយនឹងទំនៀមទម្លាប់ជាមួួយនឹងសាសនាជាដើម។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌ ពលរដ្ឋវិជ្ជា
រៀបរៀងដោយ៖ រឿង វណ្ណា, អ៊ូច សុគន្ណ
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!