News & Events
អត្ថន័យបទភ្លេងជាតិ «បទនគររាជ និង បទពង្សាវតារខ្មែរ»
- ខែកក្កដា 7, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៤៣. អត្ថន័យបទភ្លេងជាតិ «បទនគររាជ និង បទពង្សាវតារខ្មែរ»
ចម្លើយៈ
អត្ថន័យបទភ្លេងជាតិ «បទនគររាជ និង បទពង្សាវតារខ្មែរ» មានដូចជា៖
១.បទនគររាជ គឺជាចំរៀងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បទនគររាជ ត្រូវបាននិពន្ធដោយសម្ដេចសង្ឃរាជជួន ណាត។
- វគ្គទី១៖ ការបួងសួងដល់ទេព្តា សូមជួយថែរក្សាព្រះមហាក្សត្រខ្មែរប្រកបដោយបារមីខ្លាំងខ្លា មានទសពិធរាជធម៌ដែលបានដឹកនាំកសាងប្រាសាទអង្គរវត្តនិងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណមកដោយរុងរឿង។
- វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា។
- វគ្គទី៣៖ ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់ទីវត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរ តាំងពីសម័យដូនតារៀងរហូតមក បើយើងជឿជាក់ និងប្រតិបត្តិតាមដូនតា យើងនឹងថ្កុំថ្កើងរុងរឿងដូចសម័យមហានគរ។
២. បទពង្សាវតារខ្មែរ ជាស្នាដៃរបស់ សាស្រ្តាចារ្យនួនកន (១៩៣៤ – ២០០២) សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨
អត្ថន័យក្នុងបទនេះ មានលក្ខណះជាតិនិយម
- ដោយបានទូន្មានយើងគ្រប់គ្នា ឲ្យយល់ដឹងពីសាវតារ និងវប្បធម៌ដ៏រុងរឿងរបស់យើង កាលពីសម័យមហានគរ ដែលបានផ្សព្វផ្សាយ រហូតដល់ចុងបូព៌ា។
- បង្កប់មនោសញ្ចេតនាស្នេហាជាតិ បណ្តុះគំនិតជាតិនិយម និង បង្ហាញពីមោទនភាពដែលបានកើតមកជាកូនខ្មែររស់នៅលើទឹកដីអាណាចក្រខ្មែរ។
- ដាស់សតិកូនខ្មែរគ្រប់រូបឲ្យងើបឡើង តាំងចិត្តឲ្យមុតមាំ ដើម្បីថែរក្សា និង លើកតម្កើនវប្បធម៌ជាតិខ្លួន ឲ្យរុងរឿងដូចសម័យមហានគរ។
១~ ខ្មែរអើយចូរចាំជាក់ថា
តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង
គេឯង តែងលើកតម្កើង តម្កល់ជាតិយើង
ចាត់ទុកឡើងជាជាតិច្បង ។
២~ អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ
បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ
ចុងបូព៌ាសាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា
តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា
ជាគោលការណ៍ខ្មែរផ្សាយទៅ ។
៣~ ខ្មែរអើយ ចូរស្ដាប់សាវតារ
ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង
តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង
ជាថ្មីឡើងតាមសាវតារ ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!