News & Events

សំណួរៈ
រធ្វើការប្រៀបធៀបចិត្តញាណនិងសីលញាណ។

ចម្លើយៈ
ចិត្តញាណ
• ជាប្រាប់ឲ្យដឹងនូវការពិតជាក់ស្ដែងនៅក្នងសញ្ចេតនានិងអំពើរបស់មនុស្ស
• ជាអ្នកទស្សនានិងវិនិច្ឆ័យតាមតថភាព
• ជាអព្ភន្ដរញាណដែលប្រាប់ពីភាពពិតនៃចិត្តឲ្យស្គាល់និងដឹងពីសញ្ចេតនានិងសកម្មភាពដែលយើងបានធ្វើ។
សីលញាណ
• ឲ្យដឹងនិងញុំាងឲ្យបំពេញករណីយកិច្ចជាអ្នកណែនាំឲ្យធ្វើអំពើល្អបំពេញតួនាទីជាសាក្សីផងនិងជាអ្នកកត់រកយុត្តិធម៌ផង
• ជាអ្នកវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនានិងអំពើរបស់មនុស្ស។
• ជាអ្នកវិភាគពីចារណវិនិច្ឆ័យប្រកបដោយវិចារណញាណ។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌​ ពលរដ្ឋវិជ្ជា​
រៀបរៀងដោយ៖ ​រឿង វណ្ណា, អ៊ូច​ សុគន្ណ