News & Events
មង្គល៣៨ប្រការមានអ្វីខ្លះ?
- ខែកក្កដា 23, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ សីលធម៌ ពលរដ្ឋ
សំណួរៈ
មង្គល៣៨ប្រការមានអ្វីខ្លះ?
ចម្លើយៈ
មង្គល៣៨ប្រការរួមមាន៖
១.កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ
២.កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិត
៣.កិរិយាបូជាដល់បុគ្គលដែលគួរឲ្យបូជា
៤.កិរិយានូវក្នុងប្រទេសមួយដ៏សមគួរ
៥.ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន
៦.កិរិយាតំកល់ខ្លួនដោយប្រពៃ
៧.ភាវៈនៃការបានស្ដាប់បានរៀនចំណេះជាច្រើន
៨.សេចក្ដីឈ្លាសក្នុងសិល្ប៍សាស្រ្ដវិជ្ជាការទាំងពួង
៩.វិស័យដែលបុគ្គលសិក្សាដោយប្រពៃហើយ
១០.វាចាដែលបុគ្គលពោលត្រឹមត្រូវ
១១.១២ការបម្រើមាតានិងបិតា
១៣.សេចក្ដីសង្រ្គេះចំពោះបុត្រនិងភរិយា
១៤.ការងារទាំងឡាយដែលមិនច្របូកច្របល់
១៥.កិរិយាបរិច្ចាគទាន
១៦.កិរិយាប្រព្រឹត្ដនីធម៌
១៧.សេចក្ដីសង្រ្គេះដល់ញាតិទាំងឡាយ
១៨.ការងារទាំងឡាយដែលមិនមានទោស
១៩.កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀចាកបាប
២០.សេចក្ដីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង
២១.សេចក្ដីមិនប្រមាថក្នុងធម៌ទាំងឡាយជានង្គលដ៏ឧត្ដមមួយ
២២.សេចក្ដីគោរពចំពោះបុគ្គលដែលគួរឲ្យគោរព
២៣.កិរិយាប្រព្រឹត្ដបន្ទាបខ្លួន
២៤.សេចក្ដីត្រេកអរចំពោះរបស់ដែលខ្លួនបាន
២៥.ភាវជាបុគ្គលជាអ្នកដឹងនូវឧបការៈដែលអ្នកដទៃបានធ្វើហើយដល់ខ្លួន
២៦.កិរិយាស្ដាប់នូវធម៌តាមកាល
២៧.សេចក្ដីអត់ធន់
២៨.ភាវៈនៃបុគ្គលដែលគេហៅថាបានដោយងាយ
២៩.កិរិយាបានឃើញបានជួបនូវសមណៈទាំងឡាយដែលមានឥន្រ្ទីយ៍ស្ងប់រំងាប់ហើយ
៣០.កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល
៣១.សេចក្ដីព្យាយាមដុតនូវបាបធម៌
៣២កិរិយាប្រព្រឹត្ដនូវធម៌ដ៌ប្រសើរ
៣៣.កិរិយាឃើញនូវអរិយសច្ចទាំងឡាយ
៣៤.កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន
៣៥.ចិត្តរបស់បុគ្គលឯណាមិនញាប់ញ័រដោយលផកធម៌ទាំងឡាយ
៣៦.គឺមិនមានសេចក្ដីសោក
៣៧.ចិត្ដដែលប្រាសចាកធូលី
៣៨.ជាចិត្តក្សេមក្សាន្ដ
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌ ពលរដ្ឋវិជ្ជា
រៀបរៀងដោយ៖ រឿង វណ្ណា, អ៊ូច សុគន្ណ
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!