សំណួរៈ
នៅពេលមានពិធីតំកល់សពហែរសព បូជាសពគេបានប្រគំបទភ្លេងក្លងខែកកំដរ។អ្នកខ្លះបដិសេធឈ្មោះនេះទៅវិញ។ តើឈ្មោះត្រឹមត្រូវហៅអ្វី? មានប្រវតិ្ដដូចម្ដេង?
ចម្លើយៈ
នៅក្នុងពេលធ្វើពិធីហែសព តំកល់សពនិងបូជាសពភ្ញៀវដែលចូលរួមចំនែករំលែកទុក្ខដល់គ្រួសារនៃសព។ ចំណែកបទភ្លេងទៀតសោតដែលគេប្រគំក្នុងពិធីមានសំនឿងកាន់តែធ្វើឲ្យបរិយាកាសស្រងេះស្រងោចលន្លង់លន្លោចថែមទៀត។បទភ្លេងនោះខ្មែរយើងភាគច្រើននិយមហៅថាភ្លេងក្លងខ្វែកតាមពិតពាក្យនេះជាឈ្មោះរបស់សៀមទេ។ដែរមានន័យថាភ្លេងស្គរជ្វា។ចំណែកបទភ្លេងត្រឹមត្រូវខ្មែរយើងហៅថា”ភ្លេងឆ្លងឆ្លាក់”។ តាមសេចក្តីរាយណ៍របស់លោកឌួង អ៊ួចថាកាលពីយូរណាស់មកហើយនៅវត្តពោធិរាមា ស្រុកកោះធំ ខេត្តកណ្ដាលព្រះគ្រូសិរិវង្សាជាមេគណៈក្នុងស្រុកនេះថាម
ភ្លេងខ្មែរមួយវង់សម្រាបលេងទទួលកឋិននិងកំដរបុណ្យទានដែលលោកតែងហៅថាភ្លេងខែកលោកគ្រូអង្គនោះតែងមានពុទ្ធដីការប្រាប់អ្នកស្និ្ទទ្ធិស្នាលនិងលោកថានេះហើយជាភ្លេងខ្មែរបុរាណយូរយារណាស់មកហើយ។