សំណួរទីៈ ៤៥. តើសាលារៀនត្រូវធ្វើដូចម្តេចដើម្បីក្លាយជាសាលារៀនពិតប្រាកដ?
ចម្លើយៈ
នាយកសាលាចេះរៀបចំសាលារៀនឲ្យក្លាយជាបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌលដែលបណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចបានគោលដៅអប់រំដូចជា៖
- រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រី រៀបចំការតុបតែងទាំងក្នុងថ្នាក់ ទាំងក្រៅថ្នាក់ឲ្យក្លាយជាចំណាប់អារម្មណ៍សិស្សានុសិស្ស
- រៀបចំសម្ភារៈបរិក្ខារទាក់ទងការសិក្សា(អគា បណ្ណាល័យ ថ្នាក់រៀន តុ កៅអី ក្តាខៀន សៀវភៅសិក្សា) ឲ្យបានគ្រប់គ្រាន់ និងមានសុវត្ថភាពល្អ
- រៀបចំវិន័យបទបញ្ជាផ្ទៃក្នុង និងអនុវត្តន៍ឲ្យបានល្អប្រសើរ
- ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងមនសិការវិជ្ជាជីវៈ
- យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស ការធ្វើថ្នាក់និទស្សន៍ ការផលិតសម្ភារៈឧបទេស ការធ្វើកិច្ចតែងការបង្រៀនដើម្បីគុណភាពការបង្រៀននិងរៀន
- បង្កើតទំនាក់ទំនងសហគមន៍អង្ការក្រៅរដ្ឋាភិបាល និងសម្បុរសជនដើម្បីរៀបចំផែនការអភិវឌ្ឍសាលារៀន និងដោះស្រាយបញ្ហាចំពោះមុខក្នុងស្មារតីសាមគ្គីយោគយល់គ្នា
- លើកទឹកចិត្តគ្រូនិងសិស្សឲ្យអនុវត្តភារកិច្ចឲ្យបានល្អព្រមទាំងផ្តល់រង្វាន់ បណ្ណសរសើរចំពោះអ្នកមានស្នាដៃ
- ទទួលផែនការថ្នាក់លើនិងបន្តផ្សព្វផ្សាយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!