News & Events
តើសម្បត្តិវប្បធម៌ជាអ្វី? សម្បត្តិវប្បធម៌រួមមានអ្វីខ្លះ?
- ខែកក្កដា 7, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
តើសម្បត្តិវប្បធម៌ជាអ្វី? សម្បត្តិវប្បធម៌រួមមានអ្វីខ្លះ?
ចម្លើយៈ
សម្បត្តិវប្បធម៌ ជាកេរដំណែលទាំងឡាយសម្រាប់បណ្តុះចំណេះដឹង ចិត្តគំនិត ស្មារតី បង្កើនជីរភាពរស់នៅឲ្យរីកចម្រើនលូតលាស់ទាំងផ្លូវកាយផ្លូវចិត្តនិងផ្លូវសំភារៈ។
សម្បត្តិវប្បធម៌មានពីរផ្នែកគឺៈ
១. សម្បត្តិវប្បធម៌លទ្ធកម្ម សម្គាល់កេរតំណែលទាំងឡាយដែលបុព្វបុរសបានបង្កើតឡើងទុកជាមត៌កដល់កូនចៅជំនាន់ក្រោយ។ រួមមានៈ
- ផ្នែកជំនឿ ខ្មែរមានជំនឿលើអ្នកតាខ្មោចបិសាច ធម្មជាតិ ហោរា គុណឪពុកម្តាយរហូតជឿថាមនុស្សស្លាប់ទៅកើតវិញដោយសារមានព្រលឹងខ្មែរដែលជាសារធាតុអមតៈ។
- ផ្នែកសិល្បៈ មានភ្លេង ចម្រៀង របាំ ល្បែងកម្សាន្តជាដើម។ ភ្លេង មានមហោរី ពិណពាទ្យ អារក្ខភ្លេងការភ្លេងក្លងធ្នាក់។ ចម្រៀង មានចម្រៀងចាប៉ីអាយ៉ៃប្រជាប្រិយ។ល។ របាំ មានរបាំគ្រុដិ រាំវង់ រាំក្បាច់ ទន្សោង មេអំបៅ យីកា អាយ៉ៃ។ ល្បែងកម្សាន្ត មានចោលឈូង បោះអង្គុញ លាក់កន្សែង វាយក្អម ទាញព្រ័ត្រ ប្រណាំងសេះ។
- ផ្នែកអក្សរសាស្រ្ត មានអត្ថបទសរសេរលើស្បែកសត្វ បន្ទះក្តា ផ្ទាំងថ្ម ល្លឹករឹត។ លិលាចារិកច្រើនណាស់ដែលគេចែកជាបែបផែន(រចនាបទ)។ ក្រោយអង្គរខ្មែរសរសេរលើស្លឹករឹតលើក្រដាសសំណេរទាំងស់នោះមានរហូតដល់សព្វថ្ងៃ។
- ផ្នែកសិប្បកម្ម មានត្បាញរវៃ សិប្បកម្មធ្វើប្រដាប់ប្រដាប្រើប្រាស់កញ្ឆេរត្បាល់កិនកញ្រ្ចែងក្អឆ្នាំងរទេះរនាស់។ល។
- ផ្នែកស្ថាបត្យកម្ម មានប្រាសាទថ្មយ៉ាងច្រើនប្រកបដោយក្បូរក្បាច់រចនាល្អវិចិត្រដូចជាប្រាសាទអង្គរវ្ត្ត បាយ័ន បន្ទាយស្រី។ ប្រាសាទថ្មទាំងនេះអាចទាក់ទាញទេសចរណ៍បរទេសមកទស្សនាបានច្រើន។ ទាំងអស់នេះជាសម្បត្តិលទ្ធកម្មរបស់ខ្មែរដែលជាកេតនភណ្ឌមានតម្លៃបំផុតក្នុងបញ្ញាញាណ។
២. សម្បត្តិវប្បធម៌ធម្មជាតិ សម្គាល់ភោគទ្រព្យទាំងឡាយដែលកើតពីធម្មជាតិមានតាំងពីព្រំដែនទឹកដីកោះសមុទ្រទន្លេស្ទឹងព្រៃភ្នំជាដើម។ បឹងទន្លេជាជង្រុកត្រីទឹកសាបដ៏ល្បីល្បាញព្រៃឈើជាធនធានធម្មជាតិអាចផ្តល់ភោគផលយ៉ាងសំខាន់ដល់ជាតិ និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅតាមព្រៃភ្នំ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!