News & Events
តើលោកអារីស្ដូតចែកគុណធម៌ជាប៉ុន្មានក្រុម?អ្វីខ្លះ?
- ខែកក្កដា 13, 2017
- Posted by: tangleng
- Category: សំណួរ-ចម្លើយ សីលធម៌ ពលរដ្ឋ
សំណួរៈ
តើលោកអារីស្ដូតចែកគុណធម៌ជាប៉ុន្មានក្រុម?អ្វីខ្លះ?
ចម្លើយៈ
លោកអារីស្ដូតចែកគុណធម៌ជា២ ក្រុមគឺ៖
• គុណធម៌បញ្ញាៈគឺជាគុណធម៌ដែលធ្វើឲ្យបញ្ញារិះគិតកាន់តែល្អឡើងដើម្បីសាងពុទ្ធិខាងសច្ចៈ។ឧ.សិល្បៈស្យង់ការប្រុងប្រយ័ត្ដគតិបណ្ឌិតនិងបញ្ញា។
• សីលធម៌ៈគឺជាគុណធម៌ដែលមាននៅក្នុងទម្លាប់គ្របសង្កត់លើសំទុះជំរុញនៃការពិចារណានិងក្នុងទម្លាប់ប្រព្រឹត្ដឲ្យសមរម្យត្រឹមត្រូវទោះជានៅក្នុងស្ថានភាពណាក៏ដោយ។
• ឧ.សេចក្ដីក្លាហានការចេះប្រមាណយុត្ដិធម៌គតិបណ្ឌិត។សន្ដបុគ្គលម៉ាបានបន្ថែមគុណធម៌ទេវកម្មវត្ថុដែលមានជំនឿលើសាសនាការសង្ឃឹមសេចក្ដីសប្បុរសធម៌។
*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌ ពលរដ្ឋវិជ្ជា
រៀបរៀងដោយ៖ រឿង វណ្ណា, អ៊ូច សុគន្ណ
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!