News & Events

សំណួរទីៈ ៤២. តើមូលហេតុអ្វីដែលបណ្តាលឲ្យមានការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ?
ចម្លើយៈ
មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ៖

  • ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ បេតជាពាក្យបាលី ឯពាក្យ ប្រេតជាពាក្យសំស្រ្កឹត)
  • ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
  • ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា បុណ្យសែនដូនតាដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

អត្ថន័យនៃបុណ្យភ្ជុំបិណ្ឌ៖

  • ដម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិកាទាំង៧សន្តានដែលបានដែកកាយរំលាយខានទៅកាន់លោកខាងមុខ
  • ដើម្បីជាការតបស្នងសងគុណចំពៅអ្នកដែលមានគុណ
  • ជាជំនឿប្រពៃណីតាំងពីបុរាន
  • ដើម្បីឲ្យដូនតាដែលបានក្លាយជាប្រេតបានហូបឆ្អែតគ្រប់គ្រាន់

*បញ្ជាក់៖

  • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!