News & Events

សំណួរ
តើព្រះពុទ្ធសាសនាបានរួមចំនែកអ្វីខ្លះដល់ការកសាងជីវៈភាពស្មារតីរស់នៅរបស់មនុស្សខ្មែរក្នុង សង្គម?

ចម្លើយៈ
ព្រះពុទ្ធសាសនាបានរួមចំនែកដល់ការកសាងជីវៈភាពស្មារតីរស់នៅរបស់មនុស្សខ្មែរក្នុងសង្គមដូចជា៖
)ផ្នែកសីលធម៌រស់នៅៈ

  • អប់រំឲ្យស្គាល់ខុសស្គាល់ត្រូវ ស្គាល់គុណស្គាល់ទោសល្អនិង​អាក្រក់
  • មិនអោយយាយីបៀតបៀនគ្នា ចេះជួយទុក្ខ​ធុរៈគ្នាទៅវិញទៅមក
  • បំបាត់អោយអស់ពីក្នុងខ្លួន នូវចិត្ត​លោភលន់ទោសៈមោហៈ។

) ផ្នែកវប្បធម៌ៈ

  • ជួយបណ្តុះបណ្តាលអក្សសាស្រ្ត អក្សសិល្បិ៍ដល់កូនខ្មែរ
  • ជួយឃុំគ្រងថែរក្សាការពារ ទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរគង់វង្សជាអមតៈ។

) ផ្នែកស្ថាបត្យកម្មៈ

  • បណ្តុះឆន្ទៈជាតិខ្មែរអោយបង្កើតស្នាដៃស្ថាបត្យកម្មជាច្រើនទុកជាកេរ្តិ៍តំនែល ដល់​មនុស្ស​ជំនាន់ក្រោយដូចជា រូបចំលាក់ បដិមា ក្បូក្បាច់រចនាតាមប្រាសាទនានា ដ៏ច្រើនស្អេកស្កាស់​​

) ផ្នែកហេស្ថារចនាសំម្ពន័្ធសង្គមៈ

  • បានជួយកសាងផ្លូវលំ ផ្លូវថ្នល់ ស្ពាន សាលារៀនបន្ទីពេទ្យ ស្រះ អណ្តូង ។ល។

) ផ្នែកសុខាភិបាលនិងបរិស្ថានៈ

  • ជំរុញអោយកូនខ្មែរលះបង់អំពើរពាលាទាំងឡាយក្នុងសង្គមមាន ស្រី ស្រាល្បែងស៊ីសង គ្រឿងញាណ ដម្បីការថែរក្សាសំអាតភូមដ្ឋាន ដាំដើមឈើ និងការពារជីវិត្ត សត្វគ្រប់ប្រភេទ​​​

)ផ្នែកសិទ្ធមនុស្សៈ

  • ឲ្យកូនខ្មែរចេះគោរពស្រលាញ់គ្នាយោគយល់គ្នាមិនកេងប្រវ័ញ បំពានល់គ្នា ដោយអំណាចរឺដោយកំលាំណាមួយ។

 
*បញ្ជាក់៖

  • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!