News & Events

សំណួរៈ
តើទំនួលខុសត្រូវផ្នែកសង្គមនិងទំនួលខុសត្រូវផ្នែកសីលធម៌មានទំនាក់ទំនងគ្នាដូចម្ដេច?

ចម្លើយៈ
• ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌនិងទំនួលខុសត្រូវសីលវិជ្ជាគឺជាការពិតណាស់ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែកព្រហ្នទណ្ឌពីព្រោះគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃកំហុសមួយទេឫទៅលើសារៈសំខាន់នៃការខូចខាតឡើយគេគិតជាពិសេសទៅលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្ដទោសកម្មពោលគឺទៅលើចេតនាផ្ទាល់ខ្លួនរបស់អ្នកនោះ។
• ទំនាក់ទំនងខុសត្រូវផ្នែករដ្ឋប្បវេណីនិងសីលវិជ្ជាទំនាក់ទំនងនេះមិនសូវប្រត្យក្សទេប៉ុន្ដែក្នុងគំនិតអ្នកតែងច្បាប់បានតាក់តែងទ្រឹស្ដីនានាដើម្បីបង្ខិតគោលការណ៍នៃទំនាក់ទំនងផ្នែកសីលវិជ្ជាឲ្យទៅជិតគោលការណ៍នៃទំនាក់ទំនងផ្នែករដ្ឋប្បវេណី។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ប្រភព៖ សំណួរ ចម្លើយសីលធម៌​ ពលរដ្ឋវិជ្ជា​
រៀបរៀងដោយ៖ ​រឿង វណ្ណា, អ៊ូច​ សុគន្ណ