សំណួរ តើត្រួវធ្វើដូចម្តេចដើម្បីឲ្យតម្លៃវប្បធម៌អរិយធម៌ជាតិស្ថិតស្ថេរនិងនិរន្តរភាព?
ចម្លើយៈ
ដើម្បីឲ្យតម្លៃវប្បធម៌អរិយធម៌ជាតិស្ថិតស្ថេរនិងនិរន្តរភាពត្រូវ៖
- អប់រំបណ្តុះស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ផ្សព្វផ្សាយឲ្យបានច្រើនឡើងវិញ
- ទប់ស្កាត់និងគ្រប់គ្រងការហូរចូលសិល្បៈវប្បធម៌បរទេសដែលមិនផ្តល់ផលប្រយោជន៍ដល់ជាតិយើង
- ខិតខំច្នៃប្រឌិតសិល្បៈវប្បធម៌បរទេសឲ្យមកជារបស់ជាតិខ្លួន
- ការពារលើកតំកើងសិល្បៈវប្បធម៌ជាតិឲ្យបានគ្រប់ៗគ្នាតាមគ្រប់មធ្យោបាយ
- និយមប្រើប្រាស់នូវអ្វីដែលជារបស់ជាតិខ្លួន វាយបកឲ្យទាន់ពេលវេលាទៅលើអ្នកដែលមានបំណងបំផ្លាញឬបំបាត់សិល្បៈវប្បធម៌ជាតិ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!