News & Events

សំណួរៈ
តើដំណុះគ្រាប់លំអងមានដំណើរដូចម្ដេច?

ចម្លើយៈ
• នៅពេលដែលគ្រាប់លំអងធ្លាក់ជាប់ទៅលើស្ចឹមម៉ាតវាក៏ដុះពន្លកឡើងហើយពន្លូតខ្លួនតាមកកេសរញី ដោយបង្កើតជាបំពង់លំអងរហូតដល់អូវុល។ណ្វៃយ៉ូទាំងពីររបស់គ្រាប់លំអងធ្វើដំណើរក្នុងបំពង់លំអង។ណ្វៃយ៉ូទី1នៅខាងចុងធ្វើឲ្យបំពង់លំអងលូតលាស់ហើយវាក៏រលាយបាត់ទៅវិញ។ ណ្វៃយ៉ូទីពីរចែកខ្លួនតាមមីតូសបានជាស្ពែម៉ាតូសូអ៊ីត២ដែលគ្មានផ្លាសែល។ ស្ពែម៉ាតូសូអ៊ីតមួយបង្កកំណើតជាមួយអូអូស្វ៊ែរ
(រឺកាម៉ែតញី)បានស៊ីកូតឌីប្លូអ៊ីតមួយ និងស្ពែម៉ាតូសូអ៊ីតមួយទៀតរលាយជាមួយណ្វៃយ៉ូលែរហើយបង្កើតជាអាល់ប៊ុយមែនទ្រីប្លូអ៊ីត(3n)។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!

ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា​ រៀបរៀងដោយ ជា គឹមអៀង