News & Events

សំណួរៈ
តើគ្រប់អរម៉ូនទាំងអស់សុទ្ធតែជាប្រូតេអ៊ីនជាអិវី? ចូរបង្ហាញពីនាទីអរម៉ូនដោយឲ្យឧទាហរណ៍បញ្ជាក់។

ចម្លើយៈ
• អរម៉ូនទាំងអស់មិនមែនសុទ្ធតែជាប្រូតេអ៊ីនទេគឺមួយចំនួនតូចជាអរម៉ូនស្ដេរ៉ូអ៊ីតវាជាធាតុស្រលាយពីកូឡេស្ដេរ៉ូល(ឧទាហរណ៍.អរម៉ូនភេទ)។
• អរម៉ូនមាននាទីរ៉ាប់រងដំណើរប្រព្រិត្ដទៅរបស់ជាលិកាឫសរីរាង្គនៃសារពាង្គកាយ។ឧទាហរណ៍.អាំងស៊ឹយលីនផលិតចេញពីលំពែងត្រូវដឹងនាំតាមឈាម។វាជួយបញ្ចុះអត្រាគ្លុយកូសនៅក្នុងឈាម(អ៊ីប៉ូគ្លីសេមី)ដោយអនុគ្រោះឲ្យថ្លើមផ្ទុកគ្លុយកូសនិងឲ្យកោសិកាប្រើគ្លុយកូស។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!

ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា​
រៀបរៀងដោយ៖ ជា គឹមអៀង