News & Events

សំណួរទីៈ ៣១. តើការលើកកម្ពស់និងពង្រីកគុណភាពវិស័យអប់រំក្នុងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាលមានអ្វីខ្លះ?
ចម្លើយៈ
ការលើកកម្ពស់និងពង្រីកគុណភាពវិស័យអប់រំក្នុងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាលមានដូចជា៖

 • បង្កើនការចូលរៀនទាំងនៅបឋមសិក្សា​​ និងមធ្យមសិក្សាជាពិសេសតំបន់ជនបទនិងតំ​ បន់ដាច់ស្រយាល តាមរយៈការសាងសង់សាលារៀនបន្ថែមដើម្បីងាយស្រួលដល់ជន ក្រីក្របានចូលរៀនគ្រប់គ្នា
 • បណ្តុះបណ្តាលគ្រូបង្រៀនបន្ថែមឲ្យបានគ្រប់គ្រាន់ និងអនុវត្តគោលនយោបាយ ពង្រាយគ្រូឲ្យមានប្រសិទ្ធភាព
 • ពង្រឹងគុណភាពអប់រំនៅគ្រប់ភូមិ សិក្សាតាមរយៈការកម្មវិធីសិក្សា កម្មវិធីបណ្តុះ​បណ្តាលគ្រូបង្រៀន និងបំប៉នវិធីសាស្រ្តបង្រៀន
 • បន្តលើកកម្ពស់គុណភាពអប់រំតាមរយៈការលើកទឹកចិត្តគ្រូបង្រៀន ការលើកទឹកចិត្តសិស្សពូកែ និងការកែលម្អលក្ខណ្ឌនៃការសិក្សាដូចជា ការបង្កើនការ ផ្គត់ផ្គង់សំភារៈសិក្សា បណ្ណាល័យ និងមន្ទីរពិសោធន៍ បង្កើនអន្តេវាសិកដ្ឋានសម្រាប់​សិស្ស និសិ្សតជានារីភេទ
 • ត្រូវបញ្ចូលចំណុចថ្មីក្នុងគោលនយោបាយចំពោះគ្រូបង្រៀនគឺអនុញញាតិឲ្យគ្រមធ្យមសិក្សាបឋមភូមិនិងគ្រូបឋមសិក្សាដែលបានបន្តរៀនចប់បរិញ្ញាបត្របានប្រឡងចូលក្របខណ្ឌគ្រូបង្រៀនមធ្យមសិក្សាទុតិយភូមិដោយគ្មានកម្រឹតអាយុ។ព្រមជាមួយនេះត្រូវបង្កលក្ខណៈសម្បត្តិឲ្យគ្រូបឋមសិក្សាដែលមិនទាន់មានសញ្ញបត្រមធ្យមសិក្សាទុតិយ ភូមិដែលបច្ចុប្បន្នមានប្រមាណ៤៣០០០នាក់មានលទ្ធភាពប្រឡងយកសញ្ញាបត្រសមមូលនៅមធ្យមសិក្សាទុតិយភូមិដើម្បីបើកឪកាសឲ្យមានលទ្ធភាពរៀននៅឧត្តមសិក្សា ឬក្រោយឧត្តមសិក្សា និងផ្លាស់ប្តូរនូវកាំបៀវត្សរ៍ផង។ក្រសូងអប់រំ យុវជន និងកីឡា​ត្រូវរៀបចំបែបបទប្រឡងដោយឡែក សម្រាប់គ្រូទាំងមធ្យមសិក្សា បឋមសិក្សាដោយ ចាប់ផ្តើមអនុវត្តពីឆ្នាំ២០០៨នេះទៅ
 • ពង្រឹងការអប់រំក្រៅប្រពន្ធ័តាមរយៈការបើកថ្នាក់អក្ខរកម្មនិងអក្ខរកម្មវិជ្ជាជីវៈ បង្កើនការ សាងសងមជ្ឍមណ្ឌលសិក្សាសហគមន៍ព្រមទាំងអនុវត្តកម្មវិធីសមធម៌
 • តម្រូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់សិស្សដែលបានបញ្ជប់ ការអប់រំនៅថ្នាក់មធ្យមសិក្សា
 • បង្កើនការចូលរៀននៅឧត្តមសិក្សាតាមរយៈការពង្រីកគ្រឹស្ថានសិក្សានៅតាមខេត្តក្រុង និងពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជនដើម្បីលើកកម្ពស់សេវាកម្មអប់រំឲ្យស្របតាមស្តង់ដារអន្តរជាតិ
 • ពង្រឹងគុណភាពឧត្តមសិក្សានិងបង្វែរទិសដៅរកការណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីមានធនធានឆ្លើយតបទៅនឹងតម្រូវការទីផ្សារព្រមទាំងជម្រុញឲ្យមានការស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មី។

*បញ្ជាក់៖

 • យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
 • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
 • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕