News & Events

សំណួរៈ
តើការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ មានសារប្រយោជន៍ដូចម្តេចខ្លះ ?

ចម្លើយៈ
ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ មានសារប្រយោជន៍ដូចជា៖
• ជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទះរបស់ខ្លួន
• ផ្លាស់ប្ដូរអ្នកដឹកនាំដោយសន្តិវិធី
• ធ្វើឲអ្នកដឹកនាំមានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើន
• ធ្វើឲតំណាងប្រជាពលរដ្ឋថ្នាក់ជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មានការទទួលខុសត្រូវចំពោះ ប្រជាពលរដ្ឋ
• លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲកាន់តែប្រសើរ
• អនុវត្តសិទ្ធិនយោយបាយនិងលទ្ធិប្រជាធិបតេយ្យ
• ធានាការប្រតិបត្តិសិទ្ធិសេរីភាពទាំងអស់របស់បុគ្គលគ្រប់ៗរូប
• អភិវឌ្ឍសេដ្ឋកិច្ចជាតិ -កំណត់ជោគវាសនាខ្លួនឯងនិងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង ។