News & Events
ដើម្បីឲ្យបរិស្ថានសាលារៀនបានល្អ តើយើងគប្បីធ្វើយ៉ាងណាខ្លះ?
- ខែកក្កដា 8, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរ
ដើម្បីឲ្យបរិស្ថានសាលារៀនបានល្អ តើយើងគប្បីធ្វើយ៉ាងណាខ្លះ?
ចម្លើយៈ
ដើម្បីឲ្យបរិស្ថានសាលារៀនបានល្អយើងគប្បី៖
ចំពោះបរិស្ថានធម្មជាតិៈ
- សម្អាទីធ្លាសាលារៀន បន្ទប់រៀននិងតុបតែងលម្អ
- មិនមើលបំណាំគ្នាក្នុងការធ្វើអនាម័យសាលារៀន
- មិនចោលសម្រាមកាកសំណល់ ចង់ប្លាស្ទិកពាសវាលពាសកាល
- ដាំដើមឈើធ្វើស៊ុម ស្រោចទឹកដាក់ជី
- ធ្វើសួនច្បារ សួនបន្លែ មានប្រពន័ន្ធចែកចាយទឹកនិងលូបង្ហូរទឹក
- មានរបងព័ទ្ធជុំវិញ មានបង្គន់អានាម័យ ក្លោងទ្វារ ស្លាកឈ្មោះ
- មានអាហារដ្ឋាន កន្លែងផ្ញើកង់ ម៉ូតូ មានក្តារខៀនពត៌មាន
- មានទីលានកីឡា ស្លាកឈ្មោះបន្ទប់រៀន
ចំពោះបរិស្ថានសង្គមនិងវប្បធម៌ៈ
- ស្លៀកពាក់ឯកសណ្ឋាន គោរពវិន័យនិងបទបញ្ជាផ្ទៃក្នុង
- មានសីលធម៌ល្អ ចេះគោរពគ្នាជួយគ្នា មិនភ្លើតភ្លើនច្រងេងច្រងាង
- ចេះរក្សាឥរិយាបថល្អ ទប់ស្កាត់វប្បធម៌មិនល្អ មានសុជីវធម៌ល្អ
- ចេះរាប់អានគ្នា មានសាមគ្គីភាព មិនរើសអើង យោគយល់អធ្យាស្រ័យគ្នា
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។