News & Events

សំណួរៈ
ដើម្បីឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាឃុំ សង្កាត់ ចាំបាច់ត្រូវមានលក្ខខណ្ឌអ្វីខ្លះ ?

ចម្លើយៈ
ដើម្បីឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាឃុំ សង្កាត់ ចាំបាច់ត្រូវមានលក្ខខណ្ឌដូចជា៖
• មានសញ្ជាតិខ្មែរពីកំណើត
• ចេះអាននិងសរសេរអក្សរខ្មែរ
• មានអាយុយ៉ាងតិច ២៥ ឆ្នាំគិតមកដល់ថ្ងៃបោះឆ្នោត
• ជាជនដែលគ្មានជាប់ទាក់ទងនឹងបទឧក្រិដ្ឋផ្សេងៗ
• បានចុះឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតនិងមានឈ្មោះរបស់ខ្លួនជាសមាជិកក្នុងគណបក្សនយោបាយណាមួយ។