News & Events

សំណួរៈ
ដូចម្តេចដែលហៅថារដ្ឋ? ជាតិ? មាតុភូមិ?

ចម្លើយៈ
រដ្ឋៈ មានន័យថាសហគមន៍របស់មនុស្ស ដែលមានច្បាប់មូលដ្ឋាន ហើយច្បាប់ដែលធំជាងគេ គឺរដ្ឋធម្មនុញ្ញ ។ សមាជិករបស់រដ្ឋ គេហៅថាពលរដ្ឋ ។ ពលរដ្ឋទាំងឡាយមិនត្រឹមតែគោរពច្បាប់ទេ គឺត្រូវនាំគ្នាជួយស្ថាបនាច្បាប់ថែមទៀត នៅក្នុងន័យនេះ ពាក្យរដ្ឋសំដៅទៅលើអាជ្ញាធរនយោបាយតែម្តង ។
ដែលមានបណ្តុំរវាងអង្គការបីៈ
– នីតិបញ្ញត្តិ
– នីតិប្រតិបត្តិ
– តុលាការ
ជាតិៈ មានន័យថាសហគមន៍របស់មនុស្សដែលមានសញ្ជាតិដូចគ្នា។ ជាតិពុំមែនរដ្ឋទេពីព្រោះ ជាតិនិមួយៗ អាចប្តូររដ្ឋបានតាមចិត្តរបស់គេ ហើយរដ្ឋគ្រាន់តែជាច្បាប់គ្រប់គ្រងជាតិតែប៉ុណ្ណោះ ។
មាតុភូមិៈ ពាក្យថាមាតុភូមិគ្មានអ្វីក្រៅពីពាក្យជាតិទេ ប៉ុន្តែពាក្យមាតុភូមិមានន័យថាជាតិដែល ជាទីស្រឡាញ់។ ដូច្នេះមាតុភូមិគឺជាសហគមន៍ ដែលនាំគ្នាស្រឡាញ់ក្នុងផ្លូវមនោ