សំណួរៈ
ចូលនិយាយពីអត្ដន័យនៃនិមិត្តសញ្ញាអាស៊ាននិងទង់អាស៊ាន។
ចម្លើយៈ
អត្ថន័យនៃនិមិត្តសញ្ញាអាស៊ាននិងទង់អាស៊ានគឺ៖
- និមិត្តសញ្ញាអាស៊ាននិងទង់អាស៊ានតំណាងឲ្យសមាគមអាស៊ានមួយដែលមានស្ថិរភាព សន្ដិភាពរូបរួមគ្នានិងទង់ប្រកបដោយថាបពល។
- ពណ៍របស់និមិត្តសញ្ញានិងទង់អាស៊ានមានពណ៍ខៀវក្រហមសនិងពណ៍លឿងដែលពណ៍ ទាំងអស់នេះតំណាងឲ្យពណ៍សំខាន់ៗនៃទង់ជាត់របស់ប្រទេសសមាជិកទាំងអស់។
អត្តន័យនៃពណ៌នីមួយៗគឺ៖
- ពណ៌ ខៀវ = តំណាងឲ្យសន្ដិភាពនិងស្ថិរភាព។
- ពណ៌ ក្រហម = តំណាងឲ្យសេចក្ដីក្លាហាននិងភាពស្វាហាប់ថាមពល។
- ពណ៌ ស = តំណាងឲ្យភាពបរិសុទ្ធស្អាតស្អំ។
- ពណ៌មលឿង = តំណាងឲ្យវិបុលភាពភាពសម្បូរសប្បាយ
- ដើមស្រូវទាំង១០តំណាងឲ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្គុំប្រទេសសទាំង១០នៅអាសីុអាគ្នេយ៍ឲ្យក្លាយជាសហគមន៍មួយប្រកបដោយមិត្តភាពនិងសាមគ្គីភាព។
- រង្វង់៧ព័ទ្ធជុំវិញៈតំណាងឲ្យភាពឯកភាពគ្នារបស់អាស៊ាន។