News & Events

សំណួរៈ
ចូរពណ័នាពីស៊ីមណូស្ដែមទាំងបូនក្រុម។

ចម្លើយៈ
ពណ័នាពីស៊ីមណូស្ដែមទាំងបូនក្រុម៖
• ប្រង់៖ច្រើនមាននៅតំបន់ត្រួពិចនិងក្បែរត្រួពិច ដែលជាប្រភេទមួយមានច្រើនជាងគេ។វាមានទម្រង់និងលក្ខណៈដូចដើមត្មោត ហើយមានស្លឹកផ្ដុំនៅខាងចុង។
• កូនីភែ៖មានក្រុមច្រើនជាងគេដែលភាគច្រើនមានស្លឹករាងដូចម្ជុល។វាមានស្លឹកពណ័បៃតងពេញមួយឆ្នាំហើយអាចរស់នៅបានពី២ទៅ១៤ឆ្នាំ។គ្រាប់របស់វាជាអាហារបក្សីនិងសត្វកកេរ។
• គីងកូ៖មាននៅប្រទេសចិនជប៉ុននិងកូរ៉េ។វាជាប្រភេទរុក្ខជាតិដែលធន់នឹងបរិកាសកខ្វក់។
• ស៊ីណេតូភីត៖ជារុក្ខជាតិដែលដុះនៅតំបន់វាលខ្សាច់ មានអាកាសធាតុក្ដៅនិងនៅតំបន់ព្រៃត្រួពិចមានភ្លៀង។វាអាចជាដើមឈើជាវល្លិឫជាចុល្លព្រឹក្សសម្រាប់លំអ។វាមានអាយុរាប់ពាន់ឆ្នាំ។


*បញ្ជាក់៖
• យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!

ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា​ រៀបរៀងដោយ ជា គឹមអៀង