News & Events

សំណួរៈ
ចូរពណ៌នាពីខ្លឹមសារមូលដ្ឋាននៃសីលធម៌សកល។

ចម្លើយៈ
• ការយល់ស្របជាមូលដ្ឋានគឺជាតម្លៃគំរូនិងឥរិយាថដែលមានលក្ខណៈសាមញ្ញប៉ុន្ដែសំខាន់បំផុត”ចូរអ្នកប្រព្រឹត្ដចំពោះអ្នកដទៃដូចដែលអ្នកចង់អ្នកដទៃប្រព្រឹត្ដមកលើអ្នកវិញ។ នេះហៅថាច្បាប់មាសនៃជិវិតផ្ដោតសំខាន់លើខ្លឹមសារនៃការយោគយល់ហើយត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធជំនឿសាសនានិងប្រព័ន្ធជំនឿមិនមែនសាសនានៅលើពិភលោកហើយក៏មាននៅក្នុងទស្សនវិជ្ជាសំខាន់ៗដែលមិនជឿលើសសាសនាផងដែរ។ វាជាច្បាប់មូលដ្ឋាននៃការរស់នៅរួមគ្នា(សហអត្ដិភាព)របស់មនុស្សប្រកបដោយសន្ដិភាពដូននេះគេអាចចាតុទុកថាវាជាថាវាជាមាតានៃសីលថម៌របស់មនុស្សជាតិ។ ទស្សនវិទូអាឡឹម៉ង់អឺម៉ានុយអែលកាន្ដហៅច្បាប់មាសនៃជិវិតថាជាបញ្ហាដាច់ខាតនៃសហអត្ដិភាពរបស់មនុស្សនៅភពផែនដី។ច្បាប់នេះហាក់ដូចជាដើរតួជាច្បាប់រដ្ឋធម្មនុញរបស់មនុស្សជាតិ។ ក្រៅពីនេះក៏នៅមានគំរូនិងតម្លៃសីលធម៌ជាច្រើនទៀតដែលផ្សំពីជំនឿនសាសនានិងជំនឿផ្សេងៗទៀតមានដូចជាការគោរពសិទ្ធិមនុស្សការស្រឡាញ់អាណិតអាសូរការយកចិត្ដទុកដាក់ចែករំលែកភាពអយុត្ដិធម៌ភាពស្មោះត្រង់ការការពារបរិស្ថានសេចក្ដីសុចរិតគណនេយ្យភាព…។ ទាំងនេះបង្កើតបានជាសីលធម៌សកល។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
*សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!
ចែករំលែកដោយ៖ វ៉ាន់និត សិស្សថ្នាក់ទី១២