News & Events
ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃវិទ្យាសាស្រ្ត?
- ខែមិថុនា 10, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៥០. ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃវិទ្យាសាស្រ្ត?
ចម្លើយៈ
គុណសម្បត្តិ និងគុណវិបត្តិនៃវិទ្យាសាស្រ្តគឺ៖
គុណសម្បត្តិវិទ្យាសាស្រ្ត៖
- ជួយសម្រួលការរស់នៅឲ្យប្រសើរតាមរយៈសម្ភារៈទំនើបៗ
- ជួយថែរក្សាសុខភាព សម្រួលគមនាគមន៍ការធ្វើដំណើរ
- នាំមនុស្សស្រលាញ់សច្ចភាព ការពិតទូទៅត្រួតត្រាលើធម្មជាតិ
- បណ្តុះការត្រិះរិះស្វែងរកការពិតបំបាត់ជំនឿមិនសមហេតុផល
- ដឹកនាំមនុស្សឲ្យជឿជាក់លើសម្ថភាពខ្លួន និងពង្រឹងពង្រីកសេចក្តីសុខទាំផ្លួវកាយផ្លូវចិត្ត
- ពង្រីកការសិក្សាស្រាវជាវគាស់អាថ៍កំបាំងប្រកបដោយការកែច្នៃ
គុណវិបត្តិវិទ្យាសាស្រ្ត៖
- ជាមធ្យោបាយបម្រើប្រយោជន៍អ្នកមាន និងជិះជាន់អ្នកទ់ខ្សោយ
- ធ្វើឲ្យមនុស្សមានមហិច្ឆិតា លោភលន់ចង់បានមិនចេះចប់
- បង្កើតការឈ្លានពាន អស្ថិរភាពសង្គមនិងសន្តិសុខពិភពលោក
ដូចនេះ ដើម្បីឲ្យវិទ្យាសាស្រ្តមានសារប្រយោជន៍និងមានតម្លៃទាមទារឲ្យបង្កើតការប្រើប្រាស់វិទ្យាសាស្រ្តស្ថិតក្នុងក្របខណ្ឌសីលធម៌ ដើម្បីផ្តល់ភាពសន្តិសុខនិងវឌ្ឍនភាព សុភមង្គល់ដល់មនុស្សទូទៅ។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!