News & Events

សំណួរៈ
ក.តើកោសិកានីមួយៗទទួលអាស៊ីតអាមីនេបានមកពីណា?
ខ.តើប្រូតេអ៊ីនដែលបានមកពីក្រៅ(នៅក្នុងអាហារ)នៅពេលដែលចូលដល់សារពាង្គកាយតើវានៅតែរក្សាយថាប្រភេទភាពរបស់វាទៀតរឺទេ?ចូរពន្យល់ឲ្យបានខ្លី។

ចម្លើយៈ
• ក.កោសិកាទទួលអាស៊ីតអាមីតេបានមកពីការបំបែកម៉ូលេគុលប្រូតេអ៊ីមនៅក្នុងអាហារ។
• ខ.ពេលចូលដល់សារពាង្គកាយ ប្រូតេអ៊ីនត្រូវបាត់បង់យថាប្រភេទរបស់វា។ប្រូតេអ៊ីននៅក្នុងអាហារបានបំបែកជាដំបូងនៅក្នុងប្រដាប់រំលាយអាហារក្រាមអំពើនៃអង់ស៊ឹមរហូតក្លាយជាអាស៊ីតអាមីនេ។អាស៊ីតអាមីនេទាំងនេះ ត្រូវជ្រាបតាមភ្នាសពោះវៀនតូចធ្វើដំណើរតាមផ្លូវឈាមឆ្លងកាត់ថ្លើមនិងបេះដូង។ឈាមដែលចេញពីបេះដូងត្រូវបានដឹងនាំអាស៊ីតអាមីនេចូលទៅក្នុងកោសិកានៃសរីរាង្គទាំងឡាយ។នៅទីនោះអាស៊ីតអាមីនេត្រូវបានសំយោកសារជាថ្មី ដើម្បីបង្កើតនូវប្រូទីតថាប្រភេទផ្ទាល់របស់សារពាង្គកាយ។


*បញ្ជាក់៖
• យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់ជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
• ហាមដាច់ខាតយកឯកសារនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
• យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីកម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
*សូមអរគុណចំពោះផ្ចាស់កម្មសិទ្ធ​ ដែលបានរួមចំណែកចែករម្លែកចំណេះដឹងដ៏ល្អនេះសម្រាប់កូនខ្មែរ!

ដកស្រង់ចេញពី៖ សៀវភៅជីវវិទ្យា​
រៀបរៀងដោយ៖ ជា គឹមអៀង